សួស្តី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធអគារសិក្សាសាកលវិទ្យាល័យធនធានមនុស្សថ្មី និងប្រគល់ប័ណ្ណសរសើរ ជូនដល់និស្សិតពូកែប្រចាំឆ្នាំចំនួន ៤៩២អង្គ-នាក់ ។
សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោត សរសើរយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់ សាកលវិទ្យាល័យធនធានមនុស្ស រហូតដល់បច្ចុប្បន្ននេះ ។
សាកលវិទ្យាល័យធនធានមនុស្សថ្មីនេះ មានផ្ទៃក្រឡា ១៥,២៤៥ ម៉ែត្រការ៉េ កម្ពស់១១ជាន់ ស្មើនឹង៩៩បន្ទប់ ចំណាយថវិកាសាងសង់ចំនួន ៦,៥៧៣,៥២៧ ដុល្លាអាមេរិក ដោយត្រូវបានបែងចែកជា៖ ការិយាល័យសម្រាប់បម្រើការងារចំនួន ៣២បន្ទប់, សាលប្រជុំចំនួន០៣បន្ទប់, បណ្ណាល័យ(ធំ)ចំនួន ០១ ដែលមានសៀភៅគ្រប់ប្រភេទជិត ២ម៉ឺនក្បាល និងE-Bookជិត១ម៉ឺនក្បាល បំពាក់ ដោយម៉ាស៊ីនអេឡិចត្រូនិចសម្រាប់គ្រប់គ្រងតាមស្តង់ដាកំណត់, បន្ទប់អានសៀវភៅខ្នាតធំភ្ជាប់ Wifi និងបំពាក់ សម្ភារៈគាំទ្រគ្រប់គ្រាន់ ចំនួន០១, សាលសហសិក្សាខ្នាតធំចំណុះ ចំនួន ៦០០នាក់ ចំនួន០១, សាលសិក្សារួម ចំណុះ ២០០នាក់ ចំនួន០៦ , បន្ទប់សិក្សារួមចំណុះ ១២០នាក់ ចំនួន ០៨, បន្ទប់សិក្សាធម្មតា ចំនួន ៣៧បន្ទប់ បំពាក់LCD Projector និង សម្ភារៈគាំទ្រគ្រប់គ្រាន់, បន្ទប់អនុវត្តជំនាញគណនេយ្យ ចំនួន០១, បន្ទប់អនុវត្តជំនាញ ធនាគារចំនួន០១, បន្ទប់អនុវត្តជំនាញទីផ្សារ ចំនួន០១, បន្ទប់អនុវត្តជំនាញសណ្ឋាគារចំនួន០១, បន្ទប់អនុវត្ត ជំនាញចំអិនម្ហូប ចំនួន០១, បន្ទប់អនុវត្តជំនាញធ្វើភេសជ្ជៈ ចំនួន០១, បន្ទប់អនុវត្តផ្នែកបដិសណ្ឋារកិច្ច ចំនួន ០១, បន្ទប់ហ្វឹកហាត់យុវជនក្លាយខ្លួនជាថ្នាក់ដឹកនាំ ចំនួន០១, អាហារដ្ឋានធំចំនួន០១, ហាងលក់សម្ភារ សិក្សា ចំនួន០១ និងមានបន្ទប់ទឹកគ្រប់ជាន់, ចំណត ចំនួន០៣ជាន់ ចតរថយន្តបានចំនួន ៦០គ្រឿង និងកង់-ម៉ូតូ បានចំនួន ៣,០០០គ្រឿង និងសល់ដីទំនេរទំហំ ៦០០ម៉ែត្រការ៉េទៀតសម្រាប់ធ្វើជាចំណតបន្ថែម។
សួស្តី
- ការចុះឈ្មោះចូលរៀន ការផ្តល់ព័ត៌មានអំពីការសិក្សា និងការបង់ប្រាក់សិក្សា មានទីតាំងនៅជាន់ទី១ បន្ទប់ R1-01 លេខទូរសព្ទ័ ទំនាក់ទំនង ០២៣ ៩៨៧ ៨២៦
- ពាក់ព័ន្ធនិងការបង់ប្រាក់ ទំនាក់ទំនងការិយាល័យសិក្សា និងកិច្ចការនិស្សិត មានទីតាំងនៅជាន់ទី១ បន្ទប់ R1-02 ដែលមាន ឯកឧត្តមបណ្ឌិត ចាន់ លាងហុង ជាអ្នកទទួលបន្ទុក លេខទូរស័ព្ទទំនាក់ទំនង ០១២ ៩៧១ ៧១៦
- ការធ្វើលិខិតបញ្ចាក់ការសិក្សា លិខិតបញ្ចាក់ព្រឹត្តិបត្រពិន្ទុ លិខិតបញ្ជាក់ឆ្នាំសិក្សាមូលដ្ឋាន បញ្ជាក់មុខវិជ្ជា និងលិខិតស្នាមផ្សេងៗ នៅការិយាល័យរដ្ឋបាល និងបុគ្គលិក មានទីតាំងនៅជាន់ទី១ បន្ទប់ R1-03 លេខទូរស័ព្ទទំនាក់ទំនង ០៩៩ ៣៧៧ ៧៧៨
- ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ដែលមាន ឯកឧត្តម ទិត ដន ជាអ្នកទទួលបន្ទុក មានទីតាំងនៅជាន់ទី១ បន្ទប់ R1-04 លេខទូរស័ព្ទទំនាក់ទំនង ០១២ ២៩៩ ៩៩២
- ដាក់ពាក្យប្រលងសង ការប្រគល់សញ្ញាបត្រ រូបថត ឬឯកសារពាក់ពន័្ឋនានារបស់និស្សិត នៅការិយាល័យ ផ្នែកប្រឡង ជាន់ឡៅតឿ បន្ទប់ R1-05 ដែលមាន លោក ហ៊ុល ចិន ជាអ្នកទទួលបន្ទុក លេខទូរស័ព្ទទំនាក់ទំនង ០១២ ៤៥៦ ៧១០ និងលោក ជ សុផល ទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៤៥៣ ៣៧៥
- ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ មានទីតាំងនៅជាន់ឡៅតឿ លោក ម៉ុន ទៀង ទូរស័ព្ទទំនាក់ទំនង ០១៧ ៧៤១ ៦៣៧ និងអ្នកស្រី ពៅ ឡាលីន ទូរស័ព្ទទំនាក់ទំនង ០១0 ២៣៨ ៣៣៥
- ពិភាក្សាដើម្បីពន្យាពេលបង់ប្រាក់ ទំនាក់ទំនង ឯកឧត្តម អោក សុភា សាកលវិទ្យាធិការរង មានទីតាំងនៅជាន់ទី២ បន្ទប់ R2-02 លេខទូរស័ព្ទទំនាក់ទំនង ០១២ ៨៦៨ ៥៩៩
- ការសុំច្បាប់របស់និស្សិត បញ្ហាអវត្តមាននិស្សិត និងចុះអវត្តមានសាស្រ្តាចារ្យបង្រៀន ទំនាក់ទំនងជាមួយគ្រូបន្ទុកថ្នាក់មានទីតាំងនៅជាន់ទី២ បន្ទប់ R2-07 ដែលមាន លោក សុំ ស៊ីផាត ជាអ្នកទទូលបន្ទុក លេខទូរស័ព្ទទំនាក់ទំនង ០៦៩ ៩៩០ ១៩៩
- បណ្ណាល័យ និងស្វ័យសិក្សា មានទីតាំងនៅជាន់ទី៩ ដែលមាន អ្នកស្រី ជិន ផានាង ជាអ្នកទទូលបន្ទុក លេខទូរស័ព្ទទំនាក់ទំនង ០១២ ៧៨៨ ០៤៩
- បណ្ណាគារ ដើម្បីទិញសៀវភៅមេរៀនសិក្សា និងសំភារ:សិក្សា មានទីតាំងនៅជាន់ទី២ បន្ទប់ R2-15 មាន ដែលមាន អ្នកស្រី ងួន ធីតា ជាអ្នកទទូលបន្ទុក លេខទូរស័ព្ទទំនាក់ទំនង ០១៧ ៣០៣ ១៣១
- ការដោះស្រាយអវត្តមាននិស្សិត និងបើកប្រាក់ខែសាស្រ្តាចារ្យ នៅបន្ទប់ជំនួយការសាកលវិទ្យាធិការ មានទីតាំងនៅជាន់ទី៣ បន្ទប់ R3-01 ដែលមាន លោក សើ គីមស៊ិន ជាអ្នកទទួលបន្ទុក លេខទូរស័ព្ទទំនាក់ទំនង 0១៧ ៦២៦ ៦៦៤
- បន្ទប់របស់ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមបណ្ឌិត សេង ផល្លី មានទីតាំងនៅជាន់ទី៣ បន្ទប់ R3-08
- បន្ទប់របស់សាកលវិទ្យាធិការ ឯកឧត្តមបណ្ឌិត ឯក មនោសែន មានទីតាំងនៅជាន់ទី៣ បន្ទប់ R3-02 លេខទូរស័ព្ទទំនាក់ទំនង ០១៧ ៥៦៧ ៥៦៧
- បន្ទប់ប្រជុំមានទីតាំងនៅជាន់ទី៣ បន្ទប់ R3-05
- ការិយាល័យទំនាក់ទំនងអន្តរជាតិនិងសហប្រតិបត្តិការណ៏ និងការិយាល័យសហគ្រិន ការងារ និងអតីតនិស្សិត មានទីតាំងនៅជាន់ទី៤ បន្ទប់ R4-01 ដែលមានសាស្រ្តាចារ្យ យី ភារ៉ា ជាអ្នកទទួលបន្ទុក លេខទូរស័ព្ទទំនាក់ទំនង ០៩៩ ៤៦៦ ៦០៧
- ពិភាក្សាអំពីសេវាស្នាក់នៅ មានទីតាំងនៅជាន់ទី២ បន្ទប់ R1-03 ដែលមាន លោក សំអុល នីរោធ ជាអ្នកទទួលបន្ទុក លេខទូរស័ព្ទទំនាក់ទំនង ០១៥ ៤១៤ ៩២២
- ត្រូវការ តេឡេបើក LCD បើកបន្ទប់សិក្សា បិទបន្ទប់សិក្សា បើកម៉ាស៊ីនត្រជាក់និងបិទម៉ាស៊ីនត្រជាក់ ផ្នែកឃ្លាំង មានទីតាំងនៅជាន់ទី៤ បន្ទប់ R4-02 ដែលមាន លោក ស៊ិន សុមនោ លេខទូរស័ព្ទទំនាក់ទំនង ០៨៦ ៦៧៥ ៤៣៨ /០៩៦ ៣៥១ ៥៨៥៩ វេនព្រឹក វេនរសៀល និងវេនសៅរ៏ និងលោក ថុល បូរី លេខទូរស័ព្ទ ០៩៦ ៧៥៨ ៣៣៥១ វេនយប់ និង អាទិត្យ។
- មហាវិទ្យាល័យមនុស្សសាស្រ្ត និងភាសារបរទេស មានទីតាំងនៅជាន់ទី៤ បន្ទប់ R4-03 សាស្រ្តាចារ្យ ចាន់ ហម លេខទូរស័ព្ទទំនាក់ទំនង ០១២ ៣០៧ ២២៧ និងជំនួយការ លោក ណុប វ៉ិត លេខទូរស័្ទទំនាក់ទំនង ០៩៦ ៥៦០ ១១៤៤
- ជំនួយការព្រឹទ្ឋបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មមានទីតាំងនៅជាន់ទី៤ បន្ទប់ R4-04 កញ្ញា ទែន វណ្ណម៉ូនីតា លេខទូរស័ព្ទទំនាក់ទំនង ០៩៦ ៧៨៨ ១០៩២
- ពិភាក្សាអំពីបញ្ហាកម្មសិក្សា សរសេរសារណារបស់និស្សិត ទំនាក់ទំនងជាមួយកម្មសិក្សា នៅជាន់ទី៤ បន្ទប់ R4-05 ដែលមាន អ្នកស្រី ងួន ធីតា ជាអ្នកទទួលបន្ទុក លេខទូរស័ព្ទ ទំនាក់ទំនង ០១៧ ៣០៣ ១៣១
- ដេប៉ាតឹម៉ង់គណនេយ្យ និងធនាគារ មាននៅជាន់ទី៤ បន្ទប់ R4-06 ដែលមាន សាស្រ្តាចារ្យ ចុង សុផល លេខទូរស័ព្ទទំនាក់ទំនង ០១៧ ៣៨៨ ៤៤៧
- ដេប៉ាតឹម៉ង់គ្រប់គ្រង និងទេសចរណ៏ មានទីតាំងនៅជាន់ទី៤ បន្ទប់ R4-07
- ការិយាល័យធានាគុណភាពផ្ទៃក្នុង និងដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជាន់ទី៤បន្ទប់ R4-08 ដែលមាន លោក ហង្ស សុខា ជាប្រធាន លេខទូរស័ព្ទទំនាក់ទំនង ០៧៧ ៧៧៧ ៤៧៤
- អំពីដំណឹងផ្សេងៗ
- លទ្ធផលប្រឡង បិទផ្សាយនៅអាគារ R ជាន់កង់ម៉ូតូ
- ដំណឹងបង់ប្រាក់ បិទផ្សាយនៅអគារ R ជាន់ផ្ទាល់ដី
- ដំណឹងរកការងារធ្វើ បិទផ្សាយនៅអគារ R ជាន់ផ្ទាល់ដី
- ដំណឹងអាហារូបករណ៍ក្រៅប្រទេសបិទផ្សាយនៅអគារ R ជាន់ផ្ទាល់ដី
- ដំណឹងផ្សេងៗពីនេះ មានបិទផ្សាយនៅអគារ R ជាន់ផ្ទាល់ដី
- គេហទំព័រសាកលវិទ្យាល័យធនធានមនុស្ស www.hru.edu.com
- E-mail: info@hru.edu.com
- Facebook: HRU Human Resource University
- ចំពោះព័ត៌មានផ្សេងៗទៀត និសិ្សតអាចមក ការិយាល័យរដ្ឋបាល និងបុគ្គលិក ឬ ផ្នែកគ្រូបន្ទុកថ្នាក់ ឬ ផ្នែកសេវាកម្មព័ត៍មាន ។